- ធម្មតាលាមក មានក្លិនស្អុយយ៉ាងណា ផ្កាម្លិះ ផ្កាចំប៉ា មានក្លិនក្រអូបយ៉ាងណា ធម្មតានៃជីវិតក៏តែងតែ យ៉ាងហ្នឹងឯង ដូចដែលជាក់ស្តែងចំពោះមនុស្សគ្រប់ៗគ្នា ។
- ហេតុអ្វីបានជានាងបដាចារបាត់ឆ្កួត ហើយបាន ទៅជាអរិយសាវិកាដ៏ឆ្នើមមួយអង្គ ?
-នេះមិនមែនមកអំពីកូនទាំងពីរ និង ប្តីរបស់នាង រស់ឡើងវិញ ឬមកអំពីលោកអ្នកដ៏មានគុណទាំងពីរ និង បងប្រុសរបស់នាងរស់មកវិញឡើយ ប៉ុន្តែគឺមកអំពីឧបនិស្ស័យបុណ្យ និង មកអំពីបានយល់ បានចេះដឹងរឿងរបស់ ជីវិត ។ - មនុស្សលោកតែងកន្ទក់កន្ទេញក្តៅក្រហាយចិត្ត ក្នុងបុគ្គល-វត្ថុ រឿងដែលទាស់ចិត្ត នេះមកអំពីមិនយល់ រឿងរបស់ជិវិត មិនដឹងថាជីវិតវាយ៉ាងហ្នឹងឯង ហើយ បន្ថែមលើការមិនយល់នេះ បានប្រកាន់យ៉ាងមាំថា ជីវិត នេះគឺជាតួខ្លួន ឬ ជារបស់ខ្លួន ។
- ជីវិតប្រកបព្រមដោយឧបាទានក្ខន្ធទុក្ខទាំង ៥ កង ការមិនប្រកាន់នូវជីវិតថា ជាសត្វបុគ្គលតួខ្លួន នេះឯងគឺ ជាកោះ ជាទីពឹងក្នុងស្រះធំ បុគ្គលបានដល់នូវទីពឹងនោះ ដែលមិនមានជរា និង មច្ចុ ព្រោះជរា និង មច្ចុ គ្រប់គ្រង តែក្នុងដែននៃជីវិត ។
- សត្វលោកជាទាសករនៃជីវិតខ្លួនឯង ដោយមិន ដឹងថា ជីវិតនេះជាម្រឹត្យូវ (សេចក្ដីស្លាប់)។
- ការមើលងាយអ្នកដទៃ ដោយថា គេជាអ្នក ក្រខ្សត់ ត្រកូលទាបថោក គេជាមនុស្សល្ងង់ គេជាមនុស្ស អាក្រក់ ឬគេជាមនុស្សយ៉ាងនេះៗ ការមើលងាយនេះ ព្រោះហេតុតែខ្លួនឯងមិនយល់រឿងរបស់ជិវិត ខ្លួនឯងល្ងង់ សូម្បីតែជីវិតខ្លួនឯងជាឃាតករ បាននាំយកខ្មាំង៥នាក់មក ឱ្យរស់នៅជាមួយ សំរាប់សម្លាប់ខ្លួនឯង ក៏ខ្លួនឯងមិនដឹង ខំ តែប្រឹងលើកតំកើងជីវិតខ្លួនឯង ហើយមើលងាយអ្នកដទៃ។
- តាមពិតគ្រប់ជីវិតស្មើគ្នាក្នុងកិច្ចដែល ជីវិតជាអាហាររបស់ម្រឹត្យូវ ។
- ជ្រូកស្រុកគេចិញ្ចឹមសំរាប់យកសាច់បរិភោគ ទោះបីជ្រូកនោះធាត់ឬស្គម ក៏មិនមានបានសាច់អ្វីសំរាប់ ជ្រូកនោះឡើយ ឬថា ជ្រូកនោះមានសល់អ្វីសំរាប់ខ្លួនឯង ជាជ្រូកក៏ទេដែរ ព្រោះថា មនុស្សគេជាអ្នកបរិភោគ យ៉ាងណាគ្រប់ជីវិតទាំងអស់សុទ្ធតែនៅក្នុងទ្រុងរបស់មច្ចុរាជ ដូចឧទាហរណ៍អំពីរឿងជ្រូកស្រុកយ៉ាងនោះឯង ។
- មនុស្សលោកដែលមិនបានសិក្សាឱ្យចេះអំពីរឿង ជីវិតនេះ តែងតែស្វែងរកសេចក្តីសប្បាយសំរាប់ជីវិតខ្លួនឯង ទោះជាដឹងថាមុខតែស្លាប់ក្នុងថ្ងៃណាមួយក៏ដោយ តែង យល់ចូលចិត្តថា កើតមកសំរាប់តែស្លាប់ទៅវិញយ៉ាងនេះ ត្រូវតែសប្បាយទៅតាមចំណង់ចំណូលចិត្ត និង ទៅតាម សមត្ថភាពដែលខ្លួនឯងអាចស្វែងរកបាន។
- មនុស្សលោកល្ងង់ណាស់ ដែលគិតថា ត្រូវស្វែងរក សេចក្តីសប្បាយឱ្យបានច្រើនសំរាប់ជីវិតដែលកើតមកនេះ។
- មនុស្សលោកខំប្រឹងដណ្តើមពេលវេលាអំពីម្រឹត្យូវ ដើម្បីសេចក្តីសប្បាយក្នុងកាមគុណ ។ មនុស្សលោកខ្លាច បាត់បង់ជីវិតទៅទាំងការមិនបានសប្បាយ ខ្លាចខាតពេលវេលាសំរាប់សប្បាយ ។
- មនុស្សលោកមើលឃើញការចំណេញអំពីការរស់ នៅ និង ខ្លឹមសារនៃការរស់នៅ គឹសេចក្តីសប្បាយក្នុងជីវិត នេះឯង ប៉ុន្តែ ទោះបីជាខិតខំប្រឹងប្រែងស្វែងរកយ៉ាងណា ក៏ដោយ លទ្ធផលគឺស្លាប់ទៅទាំងមិនឆ្អែត ។
- ហេតុអ្វីបានជាមនុស្សលោកស្លាប់ទៅទាំងមិនឆ្អែត ក្នុងសេចក្តីសប្បាយយ៉ាងនេះ ?
- តាមពិតពេលវេលាដែលមនុស្សលោកខំប្រឹងដណ្តើម អំពីមច្ចុរាជ ដើម្បីយកមកសំរាប់ស្វែងរកការសប្បាយនោះ ពេលវេលានោះឯងវាជាចោរ តែងតែឆក់ដណ្តើមយកសេច ក្តីសប្បាយរីករាយរបស់សត្វលោកទៅ គ្រប់ការសប្បាយ ទាំងអស់ពុំមានសល់ ។ បន្សល់ទុកនៅតែការជាប់ចិត្ត និង ការស្រេកឃ្លានតែប៉ុណ្ណោះ។
- សត្វលោកត្រូវបាត់បង់នូវសេចក្តីសប្បាយដែលខ្លួន ខំស្វែងរកបានទាំងការលំបាក រាល់ពេល រាល់ថ្ងៃ បានបាត់ បានបាត់ ទីបំផុតនៅក្រោមអាជ្ញារបស់មច្ចុរាជ សត្វលោក ត្រូវបាត់បង់នូវវត្ថុជាទីពេញចិត្តគ្រប់យ៉ាងដូចជា ទ្រព្យធន បុត្រភរិយា ស្វាមី ទាសាទាសី ដីធ្លីនគរ និង កាមគុណគ្រប់យ៉ាង នៅសល់តែសំពត់ ១ផ្ទាំងដែលគេរុំសរីរៈយកទៅដុត តែប៉ុណ្ណោះ ។
- សត្វលោកស្លាប់ទៅទាំងខ្វះខាត ទាំងតក់ស្លុត ដូច្នេះដែលសត្វលោកខំប្រឹងស្វែងរកការសប្បាយរីករាយមុន ពេលស្លាប់នោះ ពិតជាមិនមានបានប្រយោជន៍អ្វីនៅពេល ដែលសេចក្តីស្លាប់មកដល់នោះឡើយ ព្រោះវាមិនបានឆ្អែត ឡើយ សូម្បីបានរស់នៅដល់អាយុ ១០០ឆ្នាំ ឬ ១០០០ឆ្នាំ ឬ មួយអសង្ខេយ្យក៏ដោយ វារឹងរឹតតែចំរើនដោយការស្រេក ឃ្លានសេចក្តីប្រាថ្នាត្រូវការទៅវិញទេ ។
- ហេតុអ្វីបានជាសត្វលោកស្វែងរកសេចក្តីសប្បាយ ពេញចិត្តជាមួយនឹងសេចក្តីសុខ ?
- ពីព្រោះសត្វលោកកើតមកមានទុក្ខ មានសេចក្តី លំបាកក្នុងជីវិត ព្រោះបញ្ចក្ខន្ធ ហើយទាស់ចិត្តចំពោះទុក្ខ លំបាកនោះ ព្រមទាំងប្រកាន់នូវសេចក្តីទុក្ខដោយបញ្ចក្ខន្ធ នោះថាជាខ្លួន ថាជារបស់ខ្លួនទៀតផង ។
- បើមិនមានទុក្ខជាប់តាមជីវិតមកទេនោះ មនុស្ស លោកមិនចាំបាច់ស្វែងរកសេចក្តីសុខ និង ការសប្បាយរីក រាយឡើយ ប៉ុន្តែព្រោះហេតុតែមនុស្សលោក វង្វេងជាប់ជំពាក់ចិត្តជាមួយសុខសោមនស្ស រីករាយភ្លើតភ្លើនក្នុងការសប្បាយ ក៏បានជា ភ្លេចចំពោះសេចក្តីទុក្ខ មិនបានឃើញទោស នៃជីវិតដែលនាំយកទុក្ខ និង បញ្ហាមកជា មួយ ។
- សត្វលោកល្ងង់ខ្លៅណាស់ ដែលព្រមទទួលយកនូវ ជីវិតពេញដោយទុក្ខ និង បញ្ហានេះមកធ្វើជាតួខ្លួន ប្រកាន់ ថាជាខ្លួន ហើយត្រេកអរនឹងការកង្វល់ រវល់ដោះស្រាយបញ្ហាទុក្ខលំបាករបស់ជីវិត ។
- សត្វលោកព្រមទទួលយកការស្រេកឃ្លានមកធ្វើជា តួខ្លួនជារបស់ខ្លួន ហើយពេញចិត្តក្នុងការស្វែងរកអាហារ បរិភោគ មាននូវ មានៈ ស្រវឹងក្នុងការបាននូវអាហារ សំរាប់បរិភោគ ពេញចិត្តនឹងឆ្អែត ។
- មនុស្សលោកយើងល្ងង់ណាស់ ប្រៀបដូចសុខចិត្តឱ្យ គេអារសាច់ ព្រមទទួលយកនូវការឈឺផ្សា ហើយទើបពេញ ចិត្តដើម្បីព្យាបាលនូវរបួសនោះឱ្យជាបន្តិចៗ កាលរបួស ក្លាយជាដំបៅឈឺចាប់លំបាក ក៏បានសប្បាយក្នុងការលាង នូវដំបៅ និង បិទដំបៅ ។
- សត្វលោកល្ងង់ខ្លៅ មានឧបាទានព្រមទទួលយកទុក្ខ លំបាកក្នុងសង្សារវដ្តរាប់ជាតិជាអនេកមកហើយ សត្វលោក មិនដែលដឹងថា អ្វីជាការមិនមានទុក្ខទាំងស្រុង អ្វីដែល ជាការមិនមានរោគពិតប្រាកដ អ្វីដែលជាសុខពិតប្រាកដ ដោយមិនចាំបាច់ស្វែងរកសុខដទៃទៀតនោះទេ ។
- សត្វលោកធ្លាប់ជួបប្រទះតែនឹងកាមសុខ និង សុខ ក្នុងភព ដែលសុខនេះព្រោះការព្យាបាលរបួស ព្រោះការ ព្យាបាលរោគ ប៉ុន្តែសត្វលោកមិនបានដឹងថា សុខព្រោះមិន មានរោគពិតប្រាកដនោះដូចម្តេចឡើយ ។
- ព្រមជាមួយគ្នានឹងការដែលសត្វលោកត្រេកអររីករាយ ចំពោះសេចក្តីសុខក្នុងភព សត្វលោកក៏បានព្រមទទួល យកនូវទុក្ខក្នុងជីវិតនេះ មកធ្វើជាខ្លួន និង របស់ខ្លួនបន្តទៅ ទៀតផងដែរ ។