សព្វេ តសន្តិ ទណ្ឌស្ស
សព្វេ ភាយន្តិ មច្ចុនោ
អត្តានំ ឧបមំ កត្វា
ន ហនេយ្យ ន ឃាតយេ។
សត្វទាំងឡាយ សុទ្ធតែតក់ស្លុតចំពោះ អាជ្ញា សុទ្ធតែភ័យខ្លាចចំពោះសេចក្តីស្លាប់ គ្រប់់ៗគ្នា បុគ្គលធ្វើខ្លួនឯងឱ្យជាឧបមាហើយ មិនគួរប្រហារដោយខ្លួនឯង មិនគួរប្រើអ្នក ដទៃឱ្យប្រហារ (នូវសត្វដទៃ)ឡើយ ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰឆព្វគ្គិយភិក្ខុដែលបានវាយប្រហារគ្នាជាមួយនឹងពួកភិក្ខុដទៃ
១២-អាជ្ញារបស់មច្ចុរាជ
យថា ទណ្ឌេន គោបាលោ
គាវោ បាជេតិ គោចរំ
ឯវំ ជរា ច មច្ចុ ច
អាយុំ បាជេន្តិ បាណិនំ ។
គង្វាលគោកៀងគោទាំងឡាយទៅកាន់ទី គោចរដោយអាជ្ញាគឺដំបងឬរំពាត់ យ៉ាងណាមិញ ជរាគឺសេចក្តីទ្រុឌទ្រោមគ្រាំគ្រា និងមច្ចុរាជ គឺ សេចក្តីស្លាប់ បានកៀងទៅនូវអាយុរបស់សត្វ ទាំងឡាយ ក៏យ៉ាងនោះដែរ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅបុព្វារាម ទ្រង់ប្រារឰឧបោសថកម្មរបស់ឧបាសិកាទាំងឡាយដែលប្រាថ្នាសម្បត្តិក្នុងអំណាចជរាមរណៈ
១៣-រូបកាយជាសម្បុកនៃរោគ
បរិជិណ្ណមិទំ រូបំ រោគនិទ្ធំ បភង្គុណំ
ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ។
រូបនេះគ្រាំគ្រាទ្រុឌទ្រោមហើយ ជា ទីអាស្រ័យនៅនៃរោគ ជារបស់ដែលផុយ រលួយ កាយរបស់ខ្លួនជារបស់ដែលស្អុយគួរ ខ្ពើមរអើម នឹងបែកធ្លាយ ព្រោះថា ជីវិត មានសេចក្តីស្លាប់ជាទីបំផុត ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាមទ្រង់ប្រារឰឧត្តរាថេរីក្នុងវ័យចាស់បានដួលនៅនឹងផ្លូវដែលព្រះដ៏មានព្រះភាគកំពុងបិណ្ឌបាត
១៤-នគរឆ្អឹង
អដ្ឋីនំ នគរំ កតំ
មំសលោហិតលេបនំ
យត្ថ ជរា ច មច្ចុ ច
មានោ មក្ខោ ច ឱហិតោ ។
សរីរៈនេះដែលកម្មធ្វើឱ្យជានគរនៃ ឆ្អឹងទាំងឡាយ មានសាច់និងឈាមជាគ្រឿង បូកលាប ជាទីធ្លាក់ចុះនៃជរាមរណៈ ការ ប្រកាន់ខ្លួន និងការរមិលគុណ ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰរូបនន្ទាថេរីដែលមានសេចក្តីស្រវឹងនឹងរូបស្អាតរបស់ខ្លួន
១៥-ចម្រើនតែសាច់ បញ្ញារេចរឹល
អប្បស្សុតាយំ បុរិសោ
ពលិពទ្ទោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ
បញ្ញា តស្ស ន វឌ្ឍតិ។
បុរសអ្នកមាននូវសុតៈ គឺការចេះដឹង តិចតួចនេះ រមែងចាស់ទៅដូចជាគោចាស់ ដែលគេឈប់ប្រើប្រាស់ សាច់ទាំងឡាយ របស់គេរមែងចម្រើន តែបញ្ញារបស់គេមិន ចម្រើនឡើយ ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាមទ្រង់ប្រារឰកាឡុទាយិត្ថេរដែលមានការខ្សត់ខ្សោយក្នុងសុតៈ