Homeប្រកាសថ្មី ៗកូន​ជា​ទី​ស្រឡាញ់

កូន​ជា​ទី​ស្រឡាញ់

ទ្រព្យ​របស់​អ្នក​ដទៃ មិន​ល្អ​ដូច​ទ្រព្យ​របស់​ខ្លួន​ឯង ។ ទ្រព្យ​របស់​ខ្លួន​ឯង​ដែលបាន​​ទទួល​ពី​អ្នក​ស្លាប់​ទៅ ពោល​គឺ​ ទ្រព្យ​មរតក មិន​ល្អ​ដូច​ទ្រព្យ​ដែល​​រក​បាន​ដោយកម្លាំង​ខ្លួន​ឯង ។ ទ្រព្យ​ដែល​រក​បាន​មក​ដោយ​ទុច្ច​រិត មិន​​ល្អ​ដូច​ទ្រព្យ​ដែល​​រក​បាន​ដោយ​សុច​រិត ។ ទ្រព្យ​ខាង​ក្រៅ​ខ្លួន​ដែល​ជា​រូប​ធម៌ មិន​ល្អ​ដូច​រូប​ធម៌​ខាង​ក្នុង​ខ្លួន ។ ទ្រព្យ​ដែល​ជា​រូប​ធម៌​ខាង​ក្នុង​ខ្លួន មិន​ល្អ​ដូច​នាម​ធម៌​ដែល​មាន​ក្នុង​ខ្លួន​ ពោល​គឺ​សេចក្តី​ល្អ​នោះ​ឡើយ ។

កូន​ជា​ទី​ស្រ​ឡាញ់​ កូន​ចូរ​ព្យាយាម​ស្វែង​រក​វិជ្ជា រក​ការ​ចេះ​ដឹង ។ កូន​ត្រូវ​សាង​សមត្ថ​ភាព ត្រូវ​ចេះ​ស្រ​ឡាញ់​សេចក្តី​ល្អ ។ ទាំង​អស់​នេះ​ជា​មង្គល​ដ៏​ឧត្តម ជា​អរិយ​ទ្រព្យ​ជា​ទ្រព្យ​ក្នុង​ខ្លួន​ដែល​មាន​តម្លៃ​ដ៏​ក្រៃ​លែង ។

ដកស្រង់ចេញពីសៀវភៅៈ ពាក្យ​ជេចន៍​ម៉ែ​ឪ
រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា

វីដេអូថ្មី