Homeប្រកាសថ្មី ៗទា​និង​មាន់

ទា​និង​មាន់

មាន​មនុស្ស​ពីរ​នាក់​ឃើញ​ទា​ផង ឃើញ​មាន់​ផង ។ មនុស្ស​ម្នាក់គិត​ចង់​ឲ្យ​មាន់​ក្លាយ​ទៅ​ជា​ទា គិត​ចង់​ឲ្យ​ទា​ក្លាយ​ទៅ​ជា​មាន់ រឿង​នោះ​វា​មិនអាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ក្នុង​មួយ​អត្ត​ភាព​នៃ​សត្វ​ទាំង​ពីរ​មុខ​នោះ ។ បើ​មនុស្ស​ម្នាក់​ទៀត​ឃើញ​ទា​ជា​ទា ឃើញ​មាន់​ជា​មាន់ មិនមាន​ចង់​ឲ្យ​ក្លាយ​ទៅ​ជា​អ្វី​ផ្សេង​ឡើយ នោះ​ឯង​ហើយ​ដែល​មិនមាន​បញ្ហា យ៉ាង​ណា​មិញ អនិច្ចំ គឺការ​មិន​ទៀង បើ​យើង​ចង់​ឲ្យ​វា​ទៀង លទ្ធ​ផល​គឺ​ការ​ខូច​ចិត្ត តែ​បើ​ឃើញ​ថា សង្ខារ​ទាំងឡាយ​ជា​របស់​មិន​​ទៀង​យ៉ាង​នោះ យើង​រមែងមាន​ចិត្ត​ស្ងប់ មិនមាន​បញ្ហា មិនមានការ​ខូច​ខិត្ត​ឡើយ ក៏​យ៉ាង​នោះ​ឯង ។

មនុស្ស​យើង​តែង​តែ​ទាស់​ចិត្ត​ចំពោះ​សេចក្តី​ពិត ដែល​មិន​ត្រូវ​នឹង​អធ្យាស្រ័យ​របស់​ខ្លួន ប្រា​ថ្នា​ដើរ​ចេញ​ពី​សេចក្តីពិត​ដូចនេះ ។ ម៉្យាង​ទៀត​សេចក្តីប្រាថ្នា​ចង់​បាន​របស់​ដទៃ ឬ​ចង់​ឲ្យ​របស់​នេះ​ទៅ​ជា​យ៉ាងនោះ ទាំងអស់​នេះ រមែង​នាំ​មកនូវ​ការ​មិន​ស្ងប់​ក្នុង​ចិត្ត ។

ដកស្រង់ចេញពីសៀវភៅៈ ពាក្យ​ជេចន៍​ម៉ែ​ឪ
រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា

វីដេអូថ្មី