
បិដកលេខ ៥៥ ទំព័រ ១០៧
កច្ចិ អភិណ្ហសំវាសា នាវជានសិ បណ្ឌិតំ
អ្នកមិនមើលងាយអ្នកប្រាជ្ញា ព្រោះតែនៅរួមគ្នារឿយៗ ទេ ឬបុគ្គលអ្នកទ្រោលគប់ភ្លើង បំភ្លឺដល់ពួកមនុស្ស អ្នកកោតក្រែងដែរ ឬ ។
ព្រះរាហុលដ៏មានអាយុក្រាបទូលថាៈ
ទាហំ អភិណ្ហសំវាសា អវជានាមិ បណ្ឌិតំ
ឱក្កាធារោ មនុស្សានំ និច្ចំ អបចិតោ មយា ។
ខ្ញុំព្រះអង្គមិនមើលងាយអ្នកប្រាជ្ញព្រោះតែនៅរួមគ្នារឿយៗ ទេ បុគ្គលអ្នកទ្រោលគប់ភ្លើងដល់ពួកមនុស្ស ខ្ញុំព្រះអង្គកោតក្រែងជានិច្ច ។
ព្រះមានព្រះភាគទ្រង់ត្រាស់ប្រទានឱវាទដល់ព្រះរាហុលថាៈ
បញ្ច កាមគុណេ ហិត្វា បិយរូបេ មនោរមេ
សទ្ធាយ ឃរា និក្ខម្ម ទុក្ខស្សន្តករោ ភវ ។
អ្នកចូរលះនូវកាមគុណ ៥ មានសភាពដជាទីស្រឡាញ់ ជាទីត្រេកអរ នៃចិត្ត ចេញចាកផ្ទះមកបួសដោយសទ្ធាហើយ អ្នកចូរធ្វើនូវទីបំផុតនៃទុក្ខចុះ ។
មិត្តេ ភជស្សុ កល្យាណេ បន្តញ្ច សយនាសនំ
វិវិត្តំ អប្បនិគ្យោសំ មត្តញ្ញូ ហោហិ ភោជនេ ។
អ្នកចូរគប់រក នូវកល្យាណមិត្ត និងទីដេក ទីអង្គុយដែលស្ងប់ស្ងាត់ មិនមានសំឡេងគឹកកង ចូរជាអ្នកស្គាល់ប្រមាណក្នុងភោជន ។
ចីវរេ បិណ្ឌបាតេ ច បច្ចយេ សយនាសនេ
ឯតេសុ តណ្ហមាកាសិ មា លោកម បុនរាគមិ ។
អ្នកកុំធ្វើបំណង ក្នុងបច្ច័យទាំងនេះ គឺចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យសេនាសនប្បច្ច័យ និងគិលានប្បច្ច័យឡើយ កុំត្រឡប់មកកាន់លោកទៀតឡើយ ។
សំវុតោ បាតិមោក្ខស្មី ឥន្ទ្រិយេសុ ច បញ្ជសុ
សតី កាយគតា ត្យត្ថុ និព្វិទាពហុលោ ភវ ។
អ្នកចូរសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្ទ្រិយទាំង៥ ផង ចូរមានស្មារតី ប្រព្រឹត្តទៅក្នុងកាយ ចូរជាបុគ្គលច្រើនដោយសេក្តីនឿយណាយ ។
និមិត្តំ បរិវជ្ជេហិ សុភំ រាគូបសញ្ហិតំ
អសុភាយ ចិត្តំ ភាវេហិ ឯកគ្គំ សុសមាហិតំ
អនិមិត្តញ្ច ភាវេហិ មានានុសយមុជ្ជហ
តតោ មានាភិសមយា ឧបសន្តោ ចរិស្សសីតិ ។
អ្នកចូរលះនូវសុភនិមិត្ត ដែលប្រកបដោយរាគៈ ចូរចម្រើនចិត្តដោយអសុភ ឲ្យជាចិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចម្រើននូវអិមិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចម្រើននូវអនិមិត្តវិបស្សនា ចូរលះនូវអនុស័យគឺមានះលំដាប់តអំពីនោះ អ្នកនឹងប្រព្រឹត្តស្ងប់រម្ងាប់ ព្រោះលះបង់មានះ ។
ព្រះមានព្រះភាគ ទ្រង់ទូន្មាន ព្រះរាហុលដ៏មានអាយុជារឿយៗ ដោយគាថាទាំងនេះ ដោយប្រការយ៉ាងនេះ ឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស