ជីវិតក្នុងអតីតកាលអាស្រ័យបច្ច័យជាអតីតកាល ជិវិតក្នុងអនាគតកាល ក៏មានហេតុដោយឡែកផ្សេងសំរាប់ ជិវិតនោះ ឯចំណែកជីវិតក្នុងបច្ចុប្បន្នក៏ត្រូវមានហេតុដោយ ឡែកសំរាប់ជិវិតបច្ចុប្បន្ននេះដែរ ដូច្នេះជីវិតត្រូវបានផ្លាស់ ប្តូរទៅតាមហេតុទៅតាមបច្ច័យនៃជីវិតនោះៗ ។ មនុស្សយើងគ្រប់គ្នាដែលរស់នៅ ក៏គឺជាការប្រព្រឹត្តិទៅនៃជីវិតដែលដូរផ្លាស់បន្តគ្នាពុំចេះដាច់នេះឯង ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សំដែងអំពីជីវិត នៅក្នុងពួកធម៌ទាំងឡាយដូចជានៅក្នុង អភិធម្មសង្គណី ជាដើម ជីវិតជា កុសលក៏មាន ជីវិតជាអកុសលក៏មាន ជិវិតជាអព្យាកតក៏ មាន ជិវិតជាធម៌កើតដោយហេតុ-បច្ច័យ ជិវិតប្រកប ដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មានជីវិត ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជិវិតជាវិបាកក៏មាន ជីវិតនាំឱ្យមានវិបាកក៏មាន ៘ ជីវិតអតីតៈមិនមែនជាជីវិតបច្ចុប្បន្ន មិនមែនជាជីវិត អនាគត ជីវិតក្នុងអនាគតមិនមែនជាជីវិតបច្ចុប្បន្ន មិនមែនជាជីវិតអតីតៈ ឯចំណែកជីវិតបច្ចុប្បន្នមិនមែនជាជីវិត អតីតៈ មិនមែនជាជីវិតអនាគតឡើយ ។ អត្តភាពមនុស្សយើងម្នាក់ៗ ក្នុងមួយជាតិ មួយ កំណើត គឺមានជីវិតយ៉ាងនេះឯង ដែលជាជីវិត សន្តតិ “ តំណ ” ដូច្នេះ ជិវិតជាមនុស្ស ជាសត្វ ជាតួខ្លួនពុំមានទេ តែជីវិតគឺជារូបធម៌ និងជានាមធម៌ ដែល សំរេចបានយ៉ាងត្រឹមត្រូវពិតប្រាកដតាម ហេតុ-បច្ច័យ ដែលបានញ៉ាំងជីវិតឱ្យកើតឡើង ។ ជីវិតកើតឡើង មានតួនាទីជាអ្នកតាមអនុបាលរក្សា នូវសហជាតិធម៌ឱ្យតាំងនៅក្នុងឋិតិខណៈ “ខណៈតាំងនៅ ” រួចហើយក៏បានបែកធ្លាយទៅវិញ ស្លាប់ទៅវិញព្រមគ្នា ដោយសហជាតិធម៌ក្នុងភង្គខណៈ “ខណៈបែកធ្លាយ ” ជីវិត ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណេះឯង ជិវិត ៥០ឆ្នាំ ឬ ៦០ឆ្នាំ ឬ ១០០ឆ្នាំ ពុំមានឡើយ ប៉ុន្តែដែលយើងតែងតែនិយាយគ្នា ថា រស់បានប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះឆ្នាំ គឺរាប់ដោយជីវិតសន្តតិ ក្នុងមួយជាតិកំណើតក្នុងមួយអត្តភាព មួយភ្លែតៗនៃជីវិត មានជាតិផ្សេងៗគ្នាតាមតែបច្ច័យនៃជីវិត ជួនជាជីវិតមាន ជាតិជាកុសល ជួនជាជីវិតមានជាតិជាអកុសល ជួនកាល ជិវិតជាវិបាកជាតិ ពេលខ្លះជាកិរិយាជាតិ ការអប់រំសតិវិបស្សនា គឺជាការហ្វឹកហាត់ចំណេះវិជ្ជាឱ្យចេះដឹងក្នុងរឿង ជិវិត ជាប្រក្រតី ពុំមែនជាការហ្វឹកហាត់ ក្នុងចំណេះវិជ្ជាដទៃ ឡើយ ។ ហេតុបច្ច័យនៃជីវិត ពុំមែនជាបុគ្គលណាដែលថា អ្នកដទៃ ឬខ្លួនយើងឡើយ តាមពិតហេតុបច្ច័យនៃជីវិត បច្ចុប្បន្ន គឺ អវិជ្ជា តណ្ហា ឧបាទាន កម្មភពក្នុងអតីតជាតិ ឯចំណែកអាហារ ផស្សៈ ចេតនា វិញ្ញាណ ជាបច្ច័យក្នុង បច្ចុប្បន្នខណៈនៃជីវិត ដូច្នេះការចំរើនសតិប្បដ្ឋានវិបស្សនា គឺមិនមែនជាការគិតសាងជីវិតខ្លួនឱ្យយ៉ាងនេះឱ្យយ៉ាងនោះទេ តែត្រូវផ្តើមសង្កេតពិនិត្យចំពោះជីវិតក្នុងបច្ចុប្បន្ន ខណៈឱ្យឃើញដោយបញ្ញាទៅតាមសេចក្តីពិតនៃជីវិត រួចហើយ បញ្ញាអាចមានកម្លាំងប្រគល់ទុកដាក់ជីវិតក្នុងបច្ចុប្បន្នឱ្យ នៅលើហេតុ-បច្ច័យ ដោយមិនបានប្រកាន់ថា ជាខ្លួន យើងអ្នករស់នៅឡើយជីវិតកើតឡើងជាទីតាំងនៃជរា-មរណៈ បញ្ញាមានកម្លាំងដោយសតិប្បដ្ឋានបដិបត្តិ ឃើញ ជីវិតរលត់ ឃើញជីវិតបែកធ្លាយ ពុំមែនខ្លួនជាអ្នកស្លាប់ បញ្ញាជាក់ច្បាស់យ៉ាងនេះឯង ដែលបាននាំសត្វឱ្យបានដល់ ទីឋានដែលមិនស្លាប់ ពោលគឺ ព្រះនិព្វាន ។ ការចំរើនសតិប្បដ្ឋាន គឺការហ្វឹកហាត់ស្មារតីរលឹក ដឹងទាន់រឿយៗចំពោះសភាវធម៌ដែលកំពុងប្រាកដជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃតាមទ្វារទាំង ៦ ។ ជីវិតជួនកាលជា កុសលវិបាក ត្រូវបានលាភ ត្រូវបានយស បានការសរសើរលើកតំកើង សតិប្បដ្ឋាន បដិបត្តិកំចាត់សេចក្តីស្រវឹង ការវង្វេងជ្រុលជ្រប់ក្នុងលាភ យស ការសរសើរលើកតំកើង ព្រោះជាក់ច្បាស់ដោយបញ្ញា ឃើញថា កុសលវិបាក ទាំងអស់នេះ សុទ្ធតែជាធម៌ សុទ្ធៗ តាក់តែងដោយហេតុ-បច្ច័យ ដោយកុសលកម្ម ផ្សេងៗ ត្រូវបានជាចំណីនៃពេលវេលាដែលកន្លងហួសទៅ ។ ជួនកាលជីវិតជា អកុសលវិបាក ត្រូវមានរោគាព្យាធិ អត់លាភ អត់យស គ្មានការរាប់អាន ទទួលអនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនល្អ មិនជាទីប្រាថ្នាសព្វគ្រប់ប្រការ សតិប្បដ្ឋានបដិបត្តិមិននាំឱ្យប្រកាន់នៅក្នុង អកុសលវិបាក នោះៗ ព្រោះបានឃើញពិតដោយបញ្ញា គឺបាន ឃើញថាជីវិតនេះជារបស់ហេតុ ពិតប្រាកដតាមហេតុ ជាសច្ចធម៌ កែប្រែមិនបាន ហើយក៏ជាទីតាំងនៃការចំរើន ប្រាជ្ញាស្មារតី រលាស់ចោលនៅជីវិតនេះប្រគល់ឱ្យហេតុជាអ្នកតាក់តែងដោយមិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងជីវិត ជាបច្ចុប្បន្ននេះ ឃើញជាធម៌ពិតៗ មានសន្តានចិត្តស្ងប់ ត្រជាក់ ធ្វើដំណើរតាមមគ្គដ៏ប្រសើរក្នុងបដិបទាដ៏បរិសុទ្ធ ទៅកាន់ទីបំផុតទុក្ខគឺ ព្រះនិព្វាន ។ ការចេះរស់នៅជាមួយជីវិតបច្ចុប្បន្ន ពោលគឺមាន បញ្ញាឃើញជីវិតពិតទៅតាមហេតុ ដោយមិនប្រកាន់ជីវិត ថាជារបស់ខ្លួនឡើយ ។ |
Latest article
ព្រះធម្មាលង្ការមុនី ចាន់ សុជន
chhuo suon - 0
ព្រះធម្មាលង្ការមុនី ចាន់ សុជន
វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ។
ទំនាក់ទំនង
ប្រវត្តិ និងការកសាងនានា ក្នុងវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ខេត្តបន្ទាយមានជ័យ
Facebook Page
ពុទ្ធស្ថាន
https://www.youtube.com/watch?v=_LTF6lmdegs
បើមិនមានប្រាក់ធ្វើបុណ្យត្រូវចម្រើនមេត្តា
chhuo suon - 0
ព្រះធម្មាលង្ការមុនី ចាន់ សុជនវត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ។ចុចស្តាប់ធម៌តាមTelegram https://t.me/watkchasABA: 000790664 (Chan Sochun)ទំនាក់ទំនងៈ Tel:012228512/098228512Website: http://chansochun.orgFacebook Profile/Chan Sochun/https://www.facebook.com/sochun.chan.3Facebook Page/Chan Sochun/https://www.facebook.com/ven.chansochun/Youtube Chan Sochun/ https://youtube.com/channel/UCFUA5aAqBD0lG7rPBZX
សីលធម៌នៅក្នុងសង្គមខ្មែរ PDF
chhuo suon - 0
សីលធម៌គឺជាគោលការណ៍នៃអាកប្បកិរិយា និងគំនិតដែលកំណត់ថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។ នៅក្នុងសង្គមខ្មែរ សីលធម៌ត្រូវបានបណ្តុះបណ្តាលតាមរយៈគ្រួសារ សាលារៀន និងសហគមន៍។ វាមានតួនាទីសំខាន់ក្នុងការរក្សាស្ថេរភាព និងសុវត្ថិភាពសង្គម ដោយជំរុញឱ្យមនុស្សគោរពគ្នា និងរស់នៅរួមគ្នាដោយសន្តិភាព។