លក្ខន្តិកៈ
ខាងក្រោមនេះ ជាលក្ខន្តិកៈសម្រាប់អ្នកដែលមានបំណងយកព្រះធម៌ដែលសម្តែង ​ព្រះ​ធម្មាលង្ការមុនីបណ្ឌិត​ ចាន់​ សុជន​

​ព្រះ​ធម្មាលង្ការមុនីបណ្ឌិត​ ចាន់​ សុជន​ ទៅផ្សព្វផ្សាយជាធម្មទានបន្តតាមបណ្តាញសង្គមផ្សេងៗ មាន YouTube ឬ Facebook ជាដើម ។

១.ផ្នែកការបង្កើត YouTube Channel (ឬបណ្តាញសង្គមផ្សេងៗ)

* មិនអនុញ្ញាតអោយបង្កើត YouTube Channel ដាក់ឈ្មោះ ចាន់​ សុជន​ ឬ Chan sochun ឡើយ  ។

២.ផ្នែកដាក់រូប ឬ Thumbnail

* មិនអនុញ្ញាតអោយកាត់តរូបភាពមនុស្សស្រី ឬ រូបដែលមិនសមរម្យដាក់ក្នុងវីដេអូ ឬ Thumbnail ឡើយ ។

* មិនអនុញ្ញាតអោយកាត់រូបដាក់ជាមួយអ្នកផ្សេង ដោយទំនងញុះញង់ ឬធ្វើអោយអ្នកដទៃយល់ច្រឡំ ។

៣.ផ្នែកដាក់ចំណងជើង

* មិនអនុញ្ញាត រាល់ការដាក់ចំណងជើងវីដេអូ ដែលមិនសមរម្យ ។

៤.ផ្នែកកាត់តវីដេអូ

* មិនអនុញ្ញាតឲ្យកាត់តវីដេអូដោយប្រាសចាកន័យសេចក្តីដើមឡើយ។

៥.ផ្នែក Upload វីដេអូ

* មិនអនុញ្ញាត អោយទាញយកវីដេអូទាំងស្រុង ពី Facebook ទៅ Upload ចូល YouTube ឡើយ (អនុញ្ញាតិអោយកាត់យកចំនុចសំខាន់ៗ​) ។

៦.ផ្នែកទទួលជំនួយ

* មិនអនុញ្ញាតឱ្យម្ចាស់ YouTube Channel ឬ Facebook Page ទាំងអស់រកប្រាក់ចំណូលបន្ថែមតាមរយៈការដាក់គណនីធនាគារ ឬវីងនៅក្រោមវីដេអូ (Video Description) ឡើយ មិនថាក្រោមហេតុផលណាក៏ដោយ (លក្ខន្តិកៈ ចំណុចទី៦នេះ នឹងចាប់អនុវត្តពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០13 នេះតទៅ) ។

បញ្ជាក់ :

* បើលោកអ្នកមិនអនុវត្តតាមលក្ខន្តិកៈខាងលើ ក្រុមការងារនឹងចាត់ការតាមវិធានការ (អាចនឹងលុបវីដេអូ ឬ បិទ Channel តែម្តង) ។